khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឃឹម ឈុនអ៊ី ដែលបានទទួលមរណភាព 
     
    ចែករំលែក ៖

    យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នៅថ្ងៃព្រហស្បត៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:១៥នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឃឹម ឈុនអ៊ី ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៣:៥៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ  ព្រះពុទ្ធសាសនា នៅវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមគោរពសួមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមសាស្ត្រាចារ្យ បានទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា